Header Ads

វិធីសាស្រ្តដាំដុះដំណាំឪឡឹកឲ្យបានផ្លែច្រើន

ការរៀបចំដី

– ភ្ជួលហាលដីចំនួន១០ ទៅ ១៥ថ្ងៃ។

– ភ្ជួលដីជម្រៅ ១៥ ទៅ ២០ ស.ម។

ការលើករង

– ទទឹងរង៖ ទំហំ ១ ម៉ែត្រ និងបណ្តោយតាមលទ្ធភាពដីតែមិនគួរអោយ លើលពី ១៥ ទៅ ២៥ម៉ែត្រ ព្រោះពិបាកក្នុងការថែរក្សា។

– កំពស់៖ នៅរដូវប្រាំងពី ២០ ទៅ ៣០ ស.ម និងរដូវវស្សា ពី ៣០ ទៅ ៥០ ស.ម

– ជីទ្រាប់បាត៖ ជាទូទៅដី ២ម៉ែត្រការ៉េ ប្រើជីលាមកសត្វចំនួន ៣គីឡូ និងជីគីមី ២០-២០-១៥ ចំនួន ៦០ក្រាម ច្របល់ចូលក្នុងរងអោយបាន សព្វល្អមុនពេលដាំ។

– ការគ្របរង៖ រងអាចគ្របបានជាមួយប្លាស្ទិច ឬចំបើង ដើម្បីការពារ ស្មៅ និងការហូរច្រោះដោយទឹកភ្លៀង។

ការធ្វើរោងបណ្តុះកូន

ការធ្វើរោងបណ្តុះកូនជួយអោយកូនដុះលូត លាស់បានល្អ កាត់បន្ថយការរលួយកូន និងការពារកូនពីការឆ្លង់ជំងឺ ពីសត្វល្អិត រោងបណ្តុះកូនអាចធ្វើបានតាមទំហំដូចខាងក្រោម៖

– ដំបូលរោង៖ នៅរដូវវស្សាប្រើប្លាស្ទិចថ្លា និងរដូវប្រាំងប្រើស្បៃកាត់ពន្លឺ ៥០% ដោយកំពស់ដំបួលប្រវែង ២ម៉េត្រ

– កំពស់រាន៖ ០.៨ ទៅ ១ម៉ែត្រពីដី

– ទទឹងរាន៖ ០.៨ ទៅ ១ម៉ែត្រ

– ប្រើស្បៃជាជញ្ជាំងការកូនពីសត្វល្អិត។
ការបណ្តុះកូន

– ធ្យូងអង្កាម ៣ភាគ (ត្រាំទឹក ២យប់), លាមកសត្វ/កំប៉ុស្តន៏ ២ភាគ (ម៉ត់ល្អ) និងដីមានជីជាតិ ឬដីដំបូក ១ភាគ (ម៉ត់ល្អ) លាយច្របល់គ្នាអោយសព្វរួចដាក់ចំហុយរយៈពេលមួយម៉ោង។
ការបណ្តុះគ្រាប់
– យកគ្រាប់ដាក់ពង្រាយទៅក្នុងក្រណាត់ដែលជកទឹក ហើយរុំគ្រាប់ នោះអោយហប់ល្អ

– យកគ្រាប់ទៅផ្អាប់រយៈពេល ២ ទៅ ៣យប់

– ស្រោចទឹកលើក្រណាត់អោយសើមរហូត

– យកគ្រាប់ដែលបែកមាត់ចាប់ ដាក់ក្នុងថាស់បណ្តុះ ១គ្រាប់ ១រន្ធ

– កប់គ្រាប់ជម្រៅ ១/៣ នៃគ្រាប់

– ស្រោចទឹកកូនអោយទៀងទាត់។

ការដាំកូន៖
– ពេលកូនឪឡឹកមានអាយុ ៤ ទៅ ៥ថ្ងៃត្រូវដាក់កូនអោយត្រូវពន្លឺថ្ងៃ និងបន្ថយការស្រោចទឹក។

– កូនឪឡឹកអាចដាំបាននៅអាយុ ១០ ទៅ ១២ ថ្ងៃ។

ការដាក់ជី

– ជីត្រូវដាក់រយៈពេល ៧ ទៅ ១០ថ្ងៃម្តង (បើដីខ្សាច់) ប្រសិនបើដីល្បាយច្រើនជាងខ្សាច ត្រូវដាក់ជី ១៥ថ្ងៃម្តង់។

– ប្រភេទជីដែលត្រូវដាក់ចំបងមានបីប្រភេទ គី ជី ៤៦-០-0 ជី ២០-២០-១៥ និងជី ០-០-៦០

– ត្រូវចង់ចាំថាដាក់ជីរួច ទើបអាចស្រោចទឹកបាន

– កប់ជីក្នុងរន្ធ ចោះពីរ រន្ធសង់ខាងរណ្តៅចំងាយពីគល់ដំណាំ ៨ ទៅ ១២ សង់ទីម៉ែត្រ ទៅតាមអាយុដំណាំ។

ការស្រោចទឹក៖

– ត្រូវស្រោចទឹកនៅពេលព្រឹក ដោយប្រើប្រព័ន្ធតំណក់ទឹក ឬបញ្ជូលតាមពោះរងក៏បាន។

– ឪឡឹកជាប្រភេទដំនាំត្រូវការទឹក ដូចនេះត្រូវស្រោចទឹកអោយបាន ទៀងទាត់ល្អ។

 ការកាត់ខ្នែង

– ការកាត់ខ្នែងឪឡឹកត្រូវធ្វើនៅពេលវាមានស្លឹក ៥ ហើយបន្ទាប់មកយើង ត្រូវកាតត្រួយមេចេញ។ បន្ទាប់មកទៀតត្រួយផ្សេងៗនិឹងដុះមក ដូចនោះយើងត្រូវកាតត្រួចដែលដុះចេញមកនោះទៀត ដោយទុកតែ ២ ទៅ ៣ត្រួយណាដែលល្អបានហើយ។ ដូចនេះយើងទទួលបាន ឪឡឹកមួយដើមមានមែកតែពីរទេ ហើយមែកនោះទៀតសោត យើងត្រូវទុកផ្លែតែ ១ ទៅ ២ បានហើយដោយទុកតែផ្លែណាដែលល្អជាងគេ។

 ជម្ងឺ និងសត្វល្អិត

– ជម្អឹដែលច្រើនកើតមានលើងចំពោះដំនាំឪឡឹកមាន ជំងឺទុំលឿងស្លឹក ជំងឺផ្សិតម្សៅ ជំងឺរលួយផ្លែ ។ល។

– សត្វល្អិតដែលច្រើនកើតមានចំពោះដំនាំឪឡឹកមានដូចជា ទ្រីប រុយស ចៃ ដង្កូវសីញេ ។ល។

ការប្រមូលផល

– ឪឡឹកអាចប្រមូលផលបាននៅអាយ ៦៥ ទៅ ៧៥ថ្ងៃ អាស្រ័យតាម ពូជ។

– ត្រូវបេះផ្លែឪឡឹកអោយជាប់ទងដើម្បីរក្សាគុណភាពផ្លែ។









No comments