Header Ads

ជីវប្រវត្តិសង្ខេបរបស់អ្នកចម្រៀង កែវសារ៉ាត់


លោកកែវសារ៉ាត់ មានឈ្មោះពិត ឈុំ តេះ កើតនៅភូមិវត្តកំផែងស្រុកបាត់ដំបង
ខេត្តបាត់ដំបង។ លោកជាកូនទី២ ក្នុងចំណោមបងប្អូន៧នាក់ ដែលមានឪពុកឈ្មោះ យ៉ត ឈុំ
និង ម្ដាយឈ្មោះ គ្រិត សារ៉ាន់ ដែលពួកគាត់ទាំងពីរបានបាត់បង់ជីវិតនៅក្នុងឆ្នាំ ១៩៧៧។ក្រោយ
មកលោកកែវសារ៉ាត់ បានរត់ចូលក្នុងជុំរំជនភៀសខ្លួននាទឹកដីថៃ ។ លោកកែវសារ៉ាត់ បានរួមរស់
ជាមួយនារីម្នាក់ហើយបានកូនមួយបន្ទាប់មកនារីនោះក៍នាំកូនរត់ចោលលោកបាត់ទៅ។ ក្រោយមក
លោកក៍សម្រេចចិត្តរៀបការជាមួយនារីម្នាក់ទៀតឈ្មោះ ចន្ធូរ ហើយបាននាំគ្នាភៀសខ្លួនពីជុំរំនោះ
ទៅនៅអាមេរិច ។ ឆ្នាំ១៩៨៥ លោកចាប់ផ្ដើមច្រៀងដើម្បីយកប្រាក់មកទ្រទ្រង់គ្រួសារ។លោកបាន
ច្រៀងថតកាសែតឲ្យផលិតកម្ម មយូរា បានប្រហែលជា៤០ទៅ៥០បទ ហើយក៍បានងាកមកនិពន្ធ
ចំរៀង និងបង្កើតលិតកម្មខ្លួនឯងនៅក្នុងឆ្នាំ១៩៨៨ ដោយដាក់ឈ្មោះថា ជួងមាស និង ចាបមាស។
បទចម្រៀងដែលធ្វើឲ្យលោកមានឈ្មោះល្បីគ្រប់់ទិសទី គឺបទ ស្រណោះដីខ្មែរ, ពិសាកដើមឆ្នាំ ជាដើម។លោកកែវ សារ៉ាត់ទទួលមរណភាពនៅក្នុងខែកញ្ញា ឆ្នាំ១៩៩១នៅទីក្រុងឡុងប៊ិច,សហរដ្ឋ
អាមេរិច ដោយរោគថ្លើមប្រភេទB ។



No comments