គ្រោះថ្នាក់ចរាចរណ៍រន្ធត់មួយស្លាប់36នាក់ និងរបួសជាច្រើនទៀត
ចិន ៖ អាជ្ញាធរមូលដ្ឋានរាយការណ៍នាព្រឹកថ្ងៃទី១១ សីហា ថា មនុស្សយ៉ាងតិច៣៦នាក់ស្លាប់ ហើយ១៣នាក់ទៀតរងរបួសក្រោយគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតមានកាលពីថ្ងៃទី១០ សីហា នៅខេត្ត SHAANXI ភាគពាយ័ព្យចិន ។
គ្រោះថ្នាក់នេះកើតមាននាថ្ងៃទី១០ សីហា វេលាម៉ោង២៣និង៣៤នាទី ក្នុងទីក្រុង ANKANG ពេលរថយន្តបឺសមួយគ្រឿងដឹកមនុស្ស៤៩នាក់បុកជញ្ជាំងមួយនៅច្រកចូលផ្លូវរូងក្រោមដីលេខ១ នៅ QINLING តាមផ្លូវថ្នល់ប៉េកាំង-គុនមីញ ។ រថយន្តបឺសនេះបើកឆ្ពោះទៅទីក្រុង LUOYANG ខេត្តភាគកណ្តាលហ៊ឺណាន់ ចេញពីទីក្រុង CHENGDU ទីប្រជុំជនខេត្តស៊ីឈួន ។ រថយន្តនេះធ្វើអាជីវកម្ម ដោយក្រុមហ៊ុនដឹកជញ្ជូន LUOYANG ហើយមានសមត្ថភាពដឹកអ្នកដំណើរ៥១នាក់ ៕
ប្រភពកោះសន្ដិភាព ដោយ ៖ ខាន់ សុខឃន

Post a Comment