ឃាតកររំលោភសម្លាប់នារីលើតាក់ស៊ីនោះ ពេលនេះត្រូវបាន...
ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៥:៣៨ (11-08-2017 15:38)
ខេត្តស្វាយរៀង ៖ ជនជាឃាតករបើកតាក់ស៊ីពីរនាក់ដែលរំលោភរំលោភ រួចរឹត.កសម្លាប់នាងក្រមុំបុគ្គលិកកាស៊ីណូហ្គោដឡាក់ក្នុងរថយន្តតាក់ស៊ីនោះ ពេលនេះត្រូវតុលាការខេត្តចេញដីកាឃុំខ្លួននៅពន្ធនារគារខេត្តស្វាយរៀងហើយ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃ១១ ខែសីហា ឆ្នាំ២០១៧ នេះ។
មហាជនជាច្រើនបានគាំទ្រសមត្ថកិច្ចដែលខំប្រឹងប្រែងស្រាវជ្រាវវែកមុខឃាតករជាបីសាចតណ្ហាចាប់ស្រីៗដែលជិះតាក់ស៊ីរបស់ពួកខ្លួនយកទៅរំលោភសម្លាប់ ហើយប្លន់យកទ្រព្យសម្បត្តិ ពេលនេះអស់លក្ខខណ្ឌទៅដេកសោយសុខនៅក្នុងគុក។
គួរបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌបានកសាងសំណុំរឿង និង បញ្ជូនជនសង្ស័យទាំងពីរនាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្ម (រំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិ) ទៅសាលាដំបូងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ហើយនៅវេលាម៉ោង១១និង៣០នាទីថ្ងៃនេះ ជនសង្ស័យទាំងពីរត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត ដើម្បីរង់ចាំពេលសវនាការជំនុំជម្រះនាពេលឆាប់ៗខាងមុខ។
គួររំលឹកថា ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះឆើយ សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ ជារត់តាក់ស៊ី រស់នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ និងគូកនម្នាក់ទៀតឈ្មោះ ផ្លេក មុន្នី ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នករត់តាក់ស៊ី រស់ភូមិ-ឃុំជាមួយគ្នា ។ ទាំង២នាក់ បានសារភាពពិតជាបានរួមដៃគ្នាប្រព្រឹត្តិអំពើរំលោភទៅលើនារីរងគ្រោះអាយុ១៨ឆ្នាំនៅក្នុងរថយន្ត រួចរឹត.កសម្លាប់ ថែមទាំងយកទៅបោះចោលនៅចំណុចផ្លូវលំក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិតប្រាកដមែន។

ប្រភពកោះសន្ដិភាព

Post a Comment