ឪពុក Neymar ថា កូនរបស់គាត់ចេញពី Barca ព្រោះតែ Messi
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា ឪពុករបស់ Neymar ដែលដើរតួជាភ្នាក់ងារនាំពាក្យរបស់កូនបានបង្ហើបថា កូនរបស់គាត់ត្រូវតែចេញពីក្លឹបអ្នកមានបុណ្យ Barcelona ដោយសារតែ Messi នឹងក្លាយទៅជាកីឡាករឆ្នើមតែមួយរូបគត់នៅក្នុងក្លឹប ហើយកូនគាត់នឹងគ្មានឳកាសអាចលេចធ្លោបានទេ ។
ចំពោះកីឡាករ Neymar ផ្ទាល់បានបដិសេធថា ខ្លួនលោកនឹងមិនទៅធ្វើជាមេក្រុមនៅក្លឹបអ្នកមានបារាំង PSG ទេ ។ តែក្រោយមក ឪពុករបស់លោកក៏ចេញមុខប្រាប់ថា លោកមិនចង់ឲ្យកូននៅចាញ់ប្រៀប Messi នោះទេ ។
ឪពុក Neymar បាននិយាយថា «Messi នឹងនៅតែជាកីឡាករឆ្នើមតែមួយគត់នៅក្នុងក្លឹប Barcelona ហើយ Neymar ផ្ទាល់ក៏ស្រឡាញ់ Messi ទុកជារៀមច្បងដែរ ។ គ្មានថ្ងៃណាអាចឲ្យ Neymar ឡើងជំនួស Messi ទេ ។ ដូចនេះហើយ Neymar ត្រូវតែចាកចេញទៅក្លឹបផ្សេងទៀត ដើម្បីមានអនាគត» ។ គួរបញ្ជាក់ថា កាលពីនៅក្លឹបអ្នកមានបុណ្យ Barcelona កីឡាករជើងខ្លាំង Neymar បានរកគ្រាប់បាល់ជូនក្រុមបាន១០៥គ្រាប់ នៅក្នុងការប្រកួតទាំង ១៨៦ប្រកួត ៕
ប្រភពអត្ថបទ ដោយ : កោះសន្ដិភាព

Post a Comment