Ronaldo ឡើងតុលាការនៅអេស្ប៉ាញករណីគេចពន្ធ
Cristiano Ronaldo បានចូលខ្លួននៅក្នុងតុលាការអេស្ប៉ាញ នៅទីក្រុង Madrid កាលពីម្សិលមិញ ដោយបញ្ជាក់ថា ខ្លួនមិនមានលាក់អ្វីនោះទេ និងច្រានចោលការចោទប្រកាន់ពីបញ្ហាគេចពន្ធ។
ព្រះរាជអាជ្ញា បានចោទខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid ថា បានគេច មិនព្រមបង់ពន្ធចំនួន ១៦,៤លានដុល្លារ ចន្លោះពីឆ្នាំ២០១១ ដល់ ២០១៤។ ក្រោយចូលខ្លួនបំភ្លឺអស់រយៈពេលជាង ១ម៉ោងកន្លះ ភ្នាក់ងាររបស់ Ronaldo បានចេះសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់ពីភាពស្អាតស្អំរបស់ Ronaldo ។ សេចក្ដីថ្លែងការណ៍ដដែលឲ្យដឹងថា Ronaldo តែងតែបង់ពន្ធនៃប្រាក់ចំណូលទាន់ពេលវេលា មិនដែលយឺតយ៉ាវឡើយ។
ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះ ត្រូវរកឃើញថា ទទួលបានចំណូល ៩៣លានដុល្លារ ក្នុងរយៈពេល ១២ខែចុងក្រោយ។ រូបគេបានទៅរស់នៅអេស្ប៉ាញ កាលពីខែមករា ឆ្នាំ២០១០ ហើយនៅខែវិច្ឆិកា ឆ្នាំ២០១១ រូបគេតម្រូវឲ្យគោរពតាមច្បាប់អេស្ប៉ាញដែលតម្រូវឲ្យជនបរទេសទាំងអស់ដែលធ្វើការក្នុងប្រទេសនេះ ត្រូវបង់ពន្ធជូនរដ្ឋ៕
ប្រភព៖ CNN

Post a Comment