Header Ads

អត្ថប្រយោជន៍នៃទឹកអំពៅចំពោះសុខភាព!

ទឹកអំពៅមានផ្ទុកនូវសារធាតុរ៉ែ កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ស្ពាន់ ផូរស្វ័រ សូដ្យូម​ វីតាមីនB6 និងជាតិសរសៃយ៉ាងច្រើនដែលអាចផ្តល់អត្ថប្រយោជន៏ដល់សុខភាពយ៉ាងច្រើនដូចជា៖


– សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងទឹកអំពៅអាចជួយការពារ ជំងឺសរសៃបេះដូង និង មហារីក

– ល្អសម្រាប់ស្រ្តីដែលបាត់បង់ឈាមច្រើនពេលមានរដូវ
– ជាតិស្ករធម្មជាតិក្នុងទឹកអំពៅមិនធ្វើឲ្យលោកអ្នកធាត់ជ្រុល

– ជាតិម៉ង់ហ្គាណែក្នុងទឹកអំពៅជួយផលិតអ័រម៉ូនភេទក្នុងរាងកាយបានយ៉ាងល្អ
– ជួយព្យាបាលជំងឺទល់លាមក

– ជួយធ្វើឲ្យឆ្អឹងរឹងមាំ
– ជួយព្យាបាលជំងឺសន្លាក់ឆ្អឹង

– ជួយរក្សាកម្រិតជាតិស្ករឲ្យនៅថេរ ដែលអាចបង្កាជំងឺទឹកនោមផ្អែម
– ជួយកម្ចាត់មុនលើស្បែក

– ធ្វើឲ្យកោសិកាស្បែកនៅកន្លែងដែលមានរបួស ឬ ដំបៅ ដុះលូតលាស់វិញបានល្អ
– ជួយបង្កើតកោសិកាឈាមក្រហម

– ជួយធ្វើឲ្យប្រព័ន្ធសរសៃប្រសាទដំណើរការបានល្អ
– ប្រឆាំងនិងការឈឺក្បាល និងអស់កម្លាំង

– ​ជួយធ្វើឲ្យសក់មានសុខភាពល្អ
– ជួយធ្វើឲ្យប្រព័ន្ធភាបស៊ាំរឹងមាំ៕





អត្ថបទ៖ ខ្មែរណូត

No comments