Header Ads

គ្រូ​ជម្រើស​ជាតិ​ថា U22 ​កម្ពុជា ខំ​ប្រឹង​រហូត​មិន​បាន​សម្រាក​គ្រប់គ្រាន់

គ្រូ​បង្វឹក​ក្រុម U22 គោព្រៃ​កម្ពុជា លោក Leonardo Vitorino បាន​បង្ហើប​ឲ្យ​ដឹង​ថា កូន​ក្រុម​របស់​លោក​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ជាតិ ក្នុង​ការ​ហ្វឹកហាត់​ត្រៀម​សម្រាប់​ការ​​ចេញ​ទៅ​ប្រកួត​ដណ្ដើម​មេដាយ​នៅ​ស៊ីហ្គេម នា​ប្រទេស​ម៉ាឡេស៊ី រហូត​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​សម្រាក​បាន​គ្រប់គ្រាន់។ លោក​បាន​លើក​ឡើង​ដូច្នេះ​កាល​ពី​ម្សិលមិញ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន មុន​ការ​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១២​សីហា​នេះ។

«ខ្ញុំ​នៅ​ជាមួយ​ពួក​គេ​រាល់​ថ្ងៃ ដូច្នេះ​ខ្ញុំ​ដឹង​ថា​ពួកគេ​ខិត​ខំ​ប្រឹងប្រែង​កម្រិត​ណា។ ពួកគេ​មិន​អាច​គេង​បាន ដោយសារ​បញ្ហា​សាច់​ដុំ ព្រោះ​ពួកគេ​ខំ​ដើម្បី​ក្រុម​ជម្រើស​ជាតិ និង​ប្រទេស​កម្ពុជា»។ នេះ​ជា​សម្ដី​របស់​លោក Leo ។

លោក​បញ្ជាក់​ដែរ​ថា ក្រុម​ជម្រើស​ជាតិ U22 បាន​ហ្វឹកហាត់​​អស់​រយៈ​ពេល ១០ថ្ងៃ ហើយ​ពួកគេ​បាន​ត្រៀម​លក្ខណៈ​រួចរាល់​សម្រាប់​ការ​ប្រកួត​ដំបូង ដែល​ត្រូវ​ប៉ះ​ក្រុម​ហ្វីលីពីន នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​នេះ។




កម្ពុជា ស្ថិតនៅ​ពូល B មាន ថៃ វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និង ​ទីម័រខាងកើត៕

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

No comments