Header Ads

នាយករដ្ឋមន្ត្រីឡាវអះអាង​​ថា៖ យូរបំផុត​...ស្អែក​ដក​​ទ័ព​​ចេញទាំង​​​អស់​​​​​ហើយ

ប្រទេស​ឡាវ ៖ លោកនាយក​រដ្ឋមន្ត្រី​ឡាវ ​​ថោ​ង លូន​ស៊ី​សូលី​ត បាន​ជម្រាប​ជូន​​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ក្នុង​​សន្និសីទកាសែត​រួម​គ្នា​(​កម្ពុជា​-​ឡាវ​) នា​ព្រឹក​ថ្ងៃ​ទី​១២ សីហា នេះ​​ថា ​​ព្រឹកស្អែក​​(ទី​១៣ សីហា) យ៉ាងយូរបំផុត ទាហាន​ឡាវ​នឹង​ដក​ចេញ​ពី​​តំបន់​​​(តំបន់ឈ្លានពាន)ទាំង​​អស់​​​ហើយ ។

គួរ​រំលឹក​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១២ សីហា នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​កាន់​ប្រទេស​ឡាវ ដើម្បី​ទៅ​ជួប​លោក​ថោ​ង លូន​ស៊ី​សូលី​ត នាយក​រដ្ឋមន្ត្រី​ប្រទេស​ឡាវ​ពិភា​ក្សា​​​ការងារ ដែល​មាន​បញ្ហា​ពាក់ព័ន្ធ​រវាង​ប្រទេស​ទាំង​ពីរ ។

ចាប់ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជាត្រង់​ចំណុចក្តៅ​ថា កងទ័ព​ភាគី​ឡាវ បាន​ដក​កម្លាំង​ចេញពី​តំបន់​ឈ្លានពាន ស្ថិត​ក្នុង​និយាម​ការ XB59808- 04980 ទៅ​ឈរជើង​នៅ​តាម​បណ្តោយ​មាត់​ទន្លេសេកុង (​ដែនដី​ក​ម្អុ​ជា​) ដែល​ជាប់​និង​ព្រំដែន​ស្រុក​ស្នាំ​សៃ ខេត្ត​អត្ត​ពឺ។

ទ័ព​ឡាវ​ដក​កម្លាំង​ចេញពី​តំបន់​ឈ្លានពាន ដោយសារ​កម្លាំង​ទ័ព​កម្ពុជា​សម្រុក​ឆ្ពោះ​តំបន់​ក្តៅ ក្រោយ​សម្តេច​នាយក​រដ្ឋមន្ត្រី​បញ្ជា​មេទ័ព​ៗ បញ្ជូន​កម្លាំង​មក​កាន់​ខេត្តស្ទឹងត្រែង ដោយ​ទុក​ពេល​រយៈ​៦​ថ្ងៃ ភាគី​ឡាវ​ត្រូវ​តែ​ដកទ័ព​ចេញពី​ដែន​អធិបតេយ្យ​កម្ពុជា​ឱ្យ​អស់​ ។


ប្រភព: កោះសន្ដិភាព

1 comment:

  1. Free Spins - No Deposit Casino Roll
    This feature is 더킹 바카라 one of the 스트립 포커 most popular and 바카라그림패턴 widely used free spins offers for free. This allows you to keep track of your 1xbet download play 벳 3 history and bonuses.

    ReplyDelete