ម៉ែអាថ្លែន...! ជាង១៦តោនប្រុងទៅវៀតណាម
ស្រុកព្រៃនប់ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មានការចុះបង្ក្រាបបានកូនខ្យង.ស ឬលៀសសមុទ្រ ដែលមានរហូតដល់ជាង១៦តោន ពីកម្លាំងប៉ូលិសសេដ្ឋកិច្ចខេត្តព្រះសីហនុ សហកាជាមួយកម្លាំងប៉ូលិសស្រុក ដឹកតាមរថយន្តពីថ្មស ខេត្តកោះកុង ឆ្លងកាត់តំបន់ស្រុកព្រៃនប់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១១ សីហា នៅតាមបណ្តោយផ្លូវជាតិលេខ៣ (វាលរេញ-កំពត) ត្រង់ចំណុចជញ្ជីងថ្លឹង ក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សេចក្តីរាយការណ៍បន្តថា រថយន្តដែលត្រូវឃាត់ម៉ាក Hyundai ពាក់ស្លាក់លេខ ភ្នំពេញ3C-៧៧៩៤ បំណងឆ្ពៅទៅប្រទេសវៀតណាម រីឯអ្នកបើកបរឈ្មោះឃុន រុំ ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវកំលាំងជំនាញឃាត់ខ្លួន ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា ខ្ចង.សមួយរថយន្តដែលត្រូវឃាត់ទុកនោះ គឺទី១-គ្មានឯកសារ ឬលិខិតស្នាមពីស្ថាប័នជលផល ទី២-ការដឹកជញ្ជូនបម្រុងនាំចេញក៏គ្មានច្បាប់អនុញ្ញាតដែរ ។ លោកបន្តថា កម្លាំងគ្រាន់តែបានឃាត់រថយន្តទុក រួចហើយប្រគល់ឲ្យទៅនាយកដ្ឋានជលផលចាត់ការតាមនីតិវិធី ។
ប្រភពដោយ ៖ ហ៊ុយ ចាន់ធួន កោះសន្ដិភាព








Post a Comment