សម្តេច ហ៊ុន សែន បញ្ជាឲ្យកងកម្លាំង ៧ពាន់នាក់នៅស្ទឹងត្រែង ចូលទីតាំងវិញ
ក្រោយការចរចារជាមួយនាយករដ្ឋមន្រ្តីឡាវលោក ថងលូង ស៊ីសាលីត បានសម្រេចដោយជោគជ័យ ពេលនេះសម្តេចហ៊ុន សែនបានប្រកាសឲ្យកងកម្លាំងដែលចេញទៅស្ទឹងត្រែងប្រមាណ ៧ ០០០ នាក់កាលពីយប់មិញ ត្រឡប់ទៅតាមទីតាំងរៀងៗខ្លួនវិញ បន្ទាប់ពីខាងឡាវប្រកាសដកទ័ពពីតំបន់ជម្លោះដូចគ្នា។
បើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ គន់ គីម ឲ្យដឹងថាក្រោយទទួលបានការបញ្ជាពីមេបញ្ជាការផ្កាយមាសប្រាំ សម្តេចហ៊ុន សែន លោកបានបញ្ជាឲ្យកងកម្លាំងរបស់អគ្គបញ្ជាការទាំងអស់ប្រមណា ៧ ០០០ នាក់នោះ ដកទៅកាន់អង្គភាពរៀងៗខ្លួន ហើយលោកនឹងហោះទៅខេត្តស្ទឹងត្រែង ដើម្បីមើលពីស្ថានការណ៍កងទ័ពឡាវដកថយនៅថ្ងៃស្អែកមានបញ្ហាអ្វីប្រែប្រួលឬយ៉ាងណា។

Post a Comment