រាងគំរូ iPhone 8 ស្អាតម្ល៉ឹង ល្មមអាចប្តូរចិត្តអ្នកប្រើ Galaxy S8
មកទល់ពេលនេះ មានពាក្យចចាមអារ៉ាមមិនតិចឡើយ ដែលបានផោ្តតសំខាន់លើមុខងារថ្មីៗពិសេសលើ iPhone 8។ ដើម្បីគម្រប់ខួប ១០ ឆ្នាំ Apple នឹងធ្វើឲ្យ iPhone 8 មានលក្ខណៈពិសេសលើស iPhone ជំនាន់មុនៗ ដែលសូម្បីតែ CEO ក្រុមហ៊ុនយក្សនេះ ក៏រំពឹងថានឹងទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើ Android មួយភាគធំឲ្យមកប្រើ iOS វិញ។
សម្រាប់រូបរាងគំរូ iPhone 8 ខាងក្រោម រចនាដោយលោក Quinton Theron ដែលល្បីខាងឌីហ្សាញរាងគំរូ iPhone កន្លងមក បង្ហាញថា ផ្ទៃអេក្រង់របស់ iPhone 8 ស្ទើរតែមើលមិនឃើញតួផ្នែកគែមឡើយ ដែលអាចស្រដៀងនឹង Galaxy S8។
កាន់តែពិសេស ស្មាតហ្វូនស៊េរីថ្មីក្នុងខួប ១០ ឆ្នាំរបស់ Apple នេះ ក៏ល្បីថានឹងគ្មានបំពាក់ប៊ូតុង Home ចុចបានពីមុនឡើយ តែជំនួសមកវិញនូវ ប៊ូតុងសិប្បនិមិ្មតបង្កប់ក្រោមផ្ទាំងអេក្រង់ផ្នែកខាងក្រោមវិញ។ ការឌីហ្សាញថ្មីនេះ Apple អះអាងថានឹងជះឥទ្ធិពលហើយជំរុញ ស្មាតហ្វូនម៉ាកដទៃយកគំរូតាម។

Post a Comment