ញាក់សាច់ McLaren 720S មានតែមួយគ្រឿងគត់លើទ្វីបអាសុីមកដល់ខ្មែរបាត់!
កំពូលរថយន្តរបស់ចក្រភពអង់គ្លេសមួយគ្រឿងម៉ូដែល McLaren 720s ស៊េរីឆ្នាំ ២០១៨ បានដឹកមកដល់ទឹកដីនៃប្រទេសកម្ពុជាហើយអ្នកណាៗក៏ស្រលាញ់ និង ញាក់សាច់នូវតម្លៃវាដែរ។
វាមានម៉ាសុីន 4.0-Liter V8 Twin-Turbo មានកម្លាំងដល់ទៅ ៧១០កម្លាំងសេះ ដែលមានកម្លាំងខ្លាំងជាង Ferrari 488GTB ដល់ទៅ ៤៩កម្លាំងសេះ។ រថយន្ត McLaren 720s នេះអាចបង្កើនល្បឿនពី ០ ដល់ទៅ ៦២mph ប្រើពេលត្រឹមតែ ២.៩វិនាទីដែលមានល្បឿនលឿនជាង Mclaren 650S ដល់ទៅ ០.១វិនាទីហើយមានល្បឿនស្មើគ្នាទៅនឹង McLaren 675LT។
ប៉ុន្តែល្បឿនរថយន្តនេះបើពី០ទៅដល់ ១២៤mph ប្រើពេលត្រឹមតែ៧.៨វិនាទីដែលលឿនជាង Mclaren 650s ដល់ទៅ ០.៦វិនាទីនិងលឿនជាង McLaren 675LT ដល់ទៅ ០.១វិនាទីហើយមានល្បឿនលឿនបំផុតគឺ ៣៦០ km/h។ មូលហេតុដែលធ្វើឲ្យរថយន្តនេះមានល្បឿនលឿនព្រោះតួររបស់វាពីកញ្ចក់មុខដល់ដំបូលដល់គំរបម៉ាសុីនក្រោយគឺស្របទៅដោយ Carbon Fiber ទាំងអស់ថែមទាំងមានជ័រនេះនៅផ្នែកខាងក្នុងផងដែរដែលធ្វើឲ្យរថយន្តនេះមានទម្ងន់ត្រឹមតែ១២៨៣គកតែប៉ុន្នោះ៕



Post a Comment